ក្រសួងអប់រំ យុវជន និងកីឡា

អគ្គនាយកដ្ឋានឧត្តមសិក្សា

នាយកដ្ឋានស្រាវជ្រាវនិងនវានុវត្តន៍

ទ.ក.អ.ស.

ទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម

ចូលប្រើប្រាស់អត្ថបទស្រាវជ្រាវដោយមិនគិតថ្លៃផ្នែកអប់រំនិងស្ទែមពីប្រទេសកម្ពុជា និងតំបន់

លទ្ធផល 54 · 33 ms

  1. អត្ថបទស្រាវជ្រាវVol 1, No 2 · 2023

    ឥទ្ធិពលនៃចំណីត្រាវផ្អាប់លាយកាកបាយស្រាដោយមានកន្ទក់ជាចំណីគ្រឹះនិងចំណីប្រពៃណីរបស់កសិករ លើការបន្តពូជរបស់មេជ្រូក នៅភូមិគោលដៅក្នុងខេត្តស្វាយរៀង

    The effect of ensiled taro mixed with rice wine by-product fed a basal diet of rice bran and traditional feed of farmers on reproduction of sows at target villages in Svay Rieng province

    ជីវ ភីនី · គង់ សារឿន · រស់ វណ្ណជ័យ

    ការពិសោធនេះ គឺត្រូវបានអនុវត្តនៅភូមិគោលដៅចំនួន ៥ ដែលស្ថិតក្នុងខេត្តស្វាយរៀង ប្រទេសកម្ពុជា ចាប់ពី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៥ ខែសីហា​ ឆ្នាំ២០២២។ ការសិក្សានេះ មានគោលបំណងចំនួន ៣ គឺ៖ (១) ប្រៀបធៀបចំណីស៊ី…

    DOI 10.62219/cjes.2023125

  2. អត្ថបទស្រាវជ្រាវVol 2, No 2 · 2024

    ការប្រើប្រាស់យុទ្ធវិធីបែងចែកក្រុមសិស្សនាំទៅរកភាពជោគជ័យនៃក្រុម ដើម្បីបង្កើនបំណិនសហការ និងលទ្ធផលសិក្សារបស់សិស្សថ្នាក់បឋមសិក្សា ក្នុងមេរៀនធរណីមាត្រ

    The Application of Student Teams-Achievement Divisions to Enhance Elementary Students’ Collaboration Skills and Learning Outcome in Geometry Lessons

    ផាត សុភាវចី

    បំណិនសតវត្សទី២១ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។ ដូចនេះ សិស្សគួរតែមានឱកាសអភិវឌ្ឍជំនាញទន់ទាំងនោះ។ ប្រសិនបើសិស្សរៀនជាក្រុម នោះទាមទារឱ្យមាននូវបំណិនសហការ​ ដើម្បីធ្វើការជាមួយមិត្តរួមក្រុមដែលមាន​លក្ខណៈសម្បត្តិ កម្រិតយល់ដឹង និងការគិតខុសគ្នា…

    DOI 10.62219/cjes.2024224

  3. អត្ថបទស្រាវជ្រាវVol 2, No 1 · 2024

    បញ្ហាប្រឈមក្នុងការអនុវត្តកម្មសិក្សាគរុកោសល្យប្រតិបត្តិរបស់គរុសិស្សនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម

    Challenges in Implementing Teaching Practicum of Student Teachers at Kampong Cham Regional Teacher Training Center

    លី ពិសិដ្ឋ ហេង · ហេង គីមគង់

    ការបណ្ដុះបណ្ដាលគ្រូបង្រៀនមានច្រើនដំណាក់កាល។ ការអនុវត្តកម្មសិក្សាគរុកោសល្យប្រតិបត្តិ (teaching practicum) គឺជាដំណាក់កាលមួយដ៏សំខាន់សម្រាប់គរុសិស្សដែលនឹងក្លាយជាគ្រូបង្រៀន។ ការស្រាវជ្រាវនេះមាន គោលបំណងស្វែងរកបញ្ហាប្រឈមនានាទាក់ទងទៅនឹងការអនុវត្តកម្មសិក្សាគរុកោសល្យប្រតិបត្តិរបស់គរុសិស្ស ដែលសិក្សានៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម ស្ថិតក្នុង…

    DOI 10.62219/cjes.2024212

  4. អត្ថបទស្រាវជ្រាវVol 1, No 1 · 2023

    ការអនុវត្តវិធីសាស្ត្របង្រៀនតាមបែបចម្រុះដើម្បីជួយសិស្សឱ្យរៀនសកម្មក្នុងមុខវិជ្ជាវិទ្យាសាស្ត្រនៅកម្រិតថ្នាក់ទី៣

    Implementation of Blended Learning to Help Students Be Active in Science Subjects in Grade 3

    ណៃ ច័ន្ទបូរមី · នាង សុវណ្ណសិរីរ័ត្ន · ថាត ស្រីណាន · ពៅ ស្រីនិច · +3

    វិធីសាស្ត្រ និងយុទ្ធវិធីក្នុងការបង្រៀនដើរតួនាទីសំខាន់ក្នុងការជួយជំរុញការចូលរួមរៀនយ៉ាងសកម្ម និងពង្រឹង ការគិត បំណិន ចំណេះដឹង និងឥរិយាបថរបស់សិស្ស។ ​វិធីសាស្ត្របង្រៀនក៏មានឥទ្ធិពលខ្លាំងទៅលើលទ្ធផលសិក្សា និងការសិក្សារបស់សិស្ស ​ព្រមទាំងជួយដល់ការអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់…

    DOI 10.62219/cjes.2023116

  5. អត្ថបទស្រាវជ្រាវVol 2, No 2 · 2024

    ករណីជំងឺគីស្តចុងអង្ករ (Cysticercosis)នៅក្នុងប្រព័ន្ធនៃការចិញ្ចឹមជ្រូកបែបបុរាណនៅខេត្តភាគខាងជើងនៃប្រទេសកម្ពុជា

    A Case of Cysticercosis on Swine Traditional Husbandry Systems in Northern Provinces of Cambodia

    Borin Sear · Sath Keo · Kouch Theng · Vutey Venn

    គោលបំណងនៃការសិក្សានេះ គឺដើម្បីស្វែងយល់អំពីកម្រិតរាលដាលនៃជំងឺគីស្ត ចុងអង្ករ ( Cysticercosis )នៅក្នុងចំណោមសត្វជ្រូករបស់ប្រជាកសិករដែលត្រូវបានចិញ្ចឹមជាលក្ខណៈគ្រួសារខ្នាតតូច ដោយប្រើប្រាស់វិធីសាស្រ្ត ELISA នៅក្នុងខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា។ កសិករម្ចាស់សត្វជ្រូក…

    DOI 10.62219/cjes.2024227

  6. អត្ថបទស្រាវជ្រាវVol 3, No 2 · 2025

    ក្របខ័ណ្ឌទស្សនាទាននៃការអនុវត្តគណនេយ្យភាពសាលារៀននៅកម្រិតបឋមសិក្សាក្នុងប្រទេសកម្ពុជា៖ ការសំយោគទ្រឹស្តី និងឯកសារពាក់ព័ន្ធ

    A Conceptual Framework for Implementing School Accountability at the Primary School Level in Cambodia: A Synthesis of Theories and Related Literature

    Rachana Khun · Vira Neau · Chansean Mam

    គណនេយ្យភាពសាលារៀន គឺជាយន្តការសំខាន់មួយក្នុងកំណែទម្រង់អប់រំទូទាំងពិភពលោក ដែល ទទួលឥទ្ធិពលពីគោលនយោបាយគ្រប់គ្រងសាធារណៈទំនើប (New Public Management – NPM) ផ្ដោតលើប្រសិទ្ធភាព លទ្ធផល និងការគ្រប់គ្រងផ្អែកលើភស្តុតាង។ នៅកម្ពុជា គណនេយ្យភាពសាលារៀន ត្រូវបានរួមបញ្ចូលក្នុងយុទ្ធសាស្ត្រអប់រំជាតិ ក្រោមក្របខ័ណ្ឌគណនេយ្យភាព…

    DOI 10.62219/cjes.2025321

  7. អត្ថបទស្រាវជ្រាវVol 2, No 2 · 2024

    ប្រសិទ្ធិភាពនៃការប្រើប្រាស់ល្បាយប័រដូ និងម្សៅត្រៃកូដឺម៉ា ក្នុងការរារាំងជំងឺផ្សិតលើរបួសស្វាយចន្ទីក្រោយការកាត់មែក

    The Efficacy of Bordeaux Mixture and Trichoderma Powder in Preventing Fungal Diseases on Cashew Nut Wounds After Pruning

    ស្រ៊ុន សុម៉ាលី · អិន សុខរ៉ា

    ដំណាំស្វាយចន្ទីជាដំណាំកសិឧស្សាហកម្មដែលមានការដាំដុះច្រើននៅប្រទេសកម្ពុជា។ ការដាំដុះដំណាំប្រភេទនេះ​ផ្តល់​ចំណូលខ្ពស់​សម្រាប់កសិករ។ លើសពីនេះ ការកាត់មែកស្វាយចន្ទី គឺជាវិធីសាស្រ្តមួយដែលធ្វើឱ្យស្វាយចន្ទីមាន​សុខភាពល្អ និងទទួលបានពន្លឺគ្រប់គ្រាន់។ ទោះ…

    DOI 10.62219/cjes.2024226

  8. អត្ថបទស្រាវជ្រាវVol 4, No 1 · 2026

    ការស្រាវជ្រាវបឋមស្ដីអំពីទម្លាប់នៃការប្រើប្រាស់ទូរស័ព្ទ និងការពិនិត្យអំពីឥទ្ធិពលនៃទំនោរទៅរកការញៀនទូរស័ព្ទទៅលើលទ្ធផលការសិក្សា សុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់សិស្សវិទ្យាល័យ

    A Preliminary Study on Smartphone Usage Habits and the Impact of Smartphone Addiction Proneness on Academic Performance, Mental, and Physical Health of High School Students

    ពុំ ម៉េងគាន់

    ការប្រើប្រាស់ទូរស័ព្ទនៅក្នុងសាលាបានក្លាយជាកង្វល់ចម្បងក្នុងវិស័យអប់រំនៅកម្ពុជា។ ការសិក្សាជាច្រើននៅក្នុង បរិបទបរទេសបានបង្ហាញអំពីឥទ្ធិពលរបស់ទូរស័ព្ទទៅលើលទ្ធផលនៃការសិក្សា និងសុខុមាលភាពរបស់សិស្សានុសិស្ស ក៏ប៉ុន្តែការសិក្សាជាលក្ខណៈវិទ្យាសាស្រ្ដក្នុងបរិបទ…

    DOI 10.62219/cjes.2026414

  9. អត្ថបទស្រាវជ្រាវVol 4, No 2 · 2026

    ការសិក្សាប្រៀបធៀបការអនុវត្តនៅកម្រិតសាលារៀនរវាងសាលាដែលមានលទ្ធផលសិក្សាខ្ពស់ និងទាបនៅកម្ពុជា៖ ភស្តុតាងពីតេស្តរង្វាយតម្លៃលទ្ធផលសិក្សា SEA-PLM និង PISA

    A Comparative Study of School-Level Practices in High- and Low-Performing Schools in Cambodia: Evidence from SEA-PLM and PISA

    អ៊ុង បូរាត · ហេង គ្រេង · ឈីញ ស៊ីថា

    ប្រទេសកម្ពុជាបានអនុវត្តកំណែទម្រង់កម្មវិធីសិក្សា និងប្រព័ន្ធវាយតម្លៃការសិក្សារបស់សិស្ស ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរទៅកាន់ការអប់រំផ្អែកលើសមត្ថភាព (Competency-Based Education: CBE)។ ប៉ុន្តែ ទោះបីជាមានកំណែទម្រង់ជាបន្តបន្ទាប់ក៏ដោយ លទ្ធផលសិក្សារបស់សិស្សនៅតែបង្ហាញពីភាពខុសគ្នាគួរឱ្យកត់សម្គាល់រវាងសាលារៀន…

    DOI 10.62219/cjes.2026421

  10. អត្ថបទស្រាវជ្រាវVol 4, No 1 · 2026

    ពីអ្នកជំនាញអប់រំទៅជាអ្នកដឹកនាំមូលដ្ឋាន៖ ការប្រើប្រាស់បទពិសោធន៍គ្រប់គ្រងតាមសាលារៀន (SBM)​ «ដើម្បីអនុវត្តការរៀនពេញមួយថ្ងៃនៅបឋមសិក្សានៅសង្កាត់ទាំងមូល»

    From Educational Expert to Local Administrator: Leveraging SBM Experience to Implement Full-«Day Learning in Primary Education in the Entire Commune»

    ព្រីង មរកត · សុខ សូត្រ · ហ៊ាត់ ប៊ុនហេ

    ការអប់រំកម្រិតបឋមសិក្សានៅកម្ពុជានៅតែមានវិបត្តិ និងបញ្ហាប្រឈម នៃការរៀនសូត្រដែលលទ្ធផលសិក្សា របស់ សិស្សលើបំណិនការអាននិងគណិតវិទ្យានៅតែទាបជាងស្តង់ដាជាតិ។ ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវកម្មវិធីកំណែទម្រង់ការគ្រប់គ្រងតាមសាលារៀន (SBM) តាមរយៈគម្រោង កែ…

    DOI 10.62219/cjes.2026411

  11. អត្ថបទស្រាវជ្រាវVol 4, No 1 · 2026

    ការយល់ឃើញរបស់សិស្សទៅលើការអនុវត្តកម្មសិក្សាគរុកោសល្យ របស់កម្មសិក្សាការី-ការិនី ឆ្នាំទី៤៖ ករណីសិក្សា វិទ្យាល័យទឹកល្អក់ និង វិទ្យាល័យជាស៊ីមសាមគ្គី រាជធានីភ្នំពេញ

    Students’ Perception on the Implementation of Pedagogical Practicum during Student Teachers’ Fourth Year of Training: A Case Study at Teuk Laak High School and Chea Sim Samaki High School, Phnom Penh

    វង់ រ៉េន · ស្រៀង គីមស្រ៊ន

    ការសិក្សានេះមានគោលបំណង គឺដើម្បីស្វែងយល់ការយល់ឃើញរបស់សិស្សចំពោះការចុះកម្មសិក្សា គរុកោសល្យក្នុងអំឡុងពេលឆ្នាំទី៤ នៃកម្មសិក្សាការី-ការិនីនៃវិទ្យាស្ថានបណ្តុះបណ្តាលគ្រូ។ ការស្រាវជ្រាវប្រើវិធីសាស្រ្ត ចម្រុះ (mixed methods) ជាមួយទំហំគំរូ ១៦៦ នាក់ ដែលបានជ្រើសរើសដោយប្រើរូបមន្ត Yamane (1967) នៅវិទ្យាល័យទឹកល្អក់ និង…

    DOI 10.62219/cjes.2026415

  12. អត្ថបទស្រាវជ្រាវVol 4, No 1 · 2026

    ការពិនិត្យមើលទំនាក់ទំនងរវាងភាពជាអ្នកដឹកនាំបរិវត្តកម្មរបស់នាយក ភាពជឿជាក់លើ សមត្ថភាពបង្រៀន និង ភាពបត់បែននៃបញ្ញារបស់គ្រូបង្រៀនកម្រិតមធ្យមសិក្សាចំណេះទូទៅ

    The Examination of the Relationship between Principals' Transformational Leadership, Teaching Self-Efficacy, and Cognitive Flexibility in High Schools

    ងួន សំអុល · ហ៊ាត់ ប៊ុនហេ · Chantheng Meak

    ការសិក្សានេះបានពិនិត្យមើលទំនាក់ទំនងរវាងភាពជាអ្នកដឹកនាំបរិវត្តកម្មរបស់នាយក ភាពជឿជាក់លើសមត្ថភាពបង្រៀន និង ភាពបត់បែននៃបញ្ញារបស់គ្រូបង្រៀននៅវិទ្យាល័យ។ ក្នុងការសិក្សាប្រភេទឯកកាលិកា (cross-sectional study)នេះ ការជ្រើសរើសសំណាក(Sample)តាមបែបភាពងាយស្រួល(Convenience…

    DOI 10.62219/cjes.2026416

  13. អត្ថបទស្រាវជ្រាវVol 4, No 1 · 2026

    ការវាយតម្លៃសម្ដែងកម្មនៃឯកត្តៈស្រូវចាប៉ូនីកាត្រូពិកក្នុងលក្ខខណ្ឌក្សេត្របរិស្ថានស្រែទំនាបរំពឹងទឹកភ្លៀង Evaluation

    Evaluation of Tropical Japonica Rice Genotypes Performance Under Rainfed Lowland Rice Ecosystem

    រឹកប្រុញ ភារ៉ា · អន ឈួន · រឿន ស៊ីរ៉ាណេត · អៀង ស៊ុយគីម · +5

    ស្រូវចាប៉ូនីកា (Oryza sativa subsp. japonica) ត្រូវបានគេទទួលស្គាល់ថាមានតម្លៃសេដ្ឋកិច្ចខ្ពស់ បើប្រៀបធៀបទៅនឹងស្រូវអាំងឌីកា (Oryza sativa subsp. indica)។ ជាទូទៅ ក្រុមស្រូវប្រភេទនេះត្រូវបានដាំដុះភាគច្រើននៅតំបន់ត្រជាក់ និងត្រជាក់បង្គួរ។ ក្រោយមកស្រូវចាប៉…

    DOI 10.62219/cjes.2026417

  14. អត្ថបទស្រាវជ្រាវVol 4, No 1 · 2026

    ប្រសិទ្ធភាពនៃការដាក់បញ្ចូលយុទ្ធវិធីផែនទីបញ្ញត្តិក្នុងវិធីសាស្ដ្របង្រៀននិងរៀនតាមបែបរិះរក ដើម្បីបង្កើនលទ្ធផលសិក្សារបស់សិស្ស៖ ករណីសិក្សាលើមុខវិជ្ជារូបវិទ្យា ថ្នាក់ទី៨

    The Effectiveness of Incorporating Concept Map into Inquiry Based Learning to Improve Student Learning Outcome: A Case Study of Physic Subjects in Grade 8

    ប៊ូ សំអន · ស្រ៊ុន សៀងហួរ · ស្រៀង គឹមស៊្រន

    ការអនុវត្តវិធីសាស្ត្របង្រៀន និងរៀន រួមបញ្ចូលជាមួយយុទ្ធវិធីក្នុងការផ្ទេរចំណេះដឹងដល់សិស្ស វាជារឿងចាំបាច់ ហើយមានសារៈសំខាន់ខ្លាំងណាស់ក្នុងពេលបច្ចុប្បន្ន។ ក្នុងសតវត្សរ៍ទី២១នេះ យើងសង្កេតឃើញថា មានវិធីសាស្ត្របង្រៀន និងរៀនថ្មីៗជាច្រើន ក៏ដូចជាយុទ្ធវិធីសម្បូរបែបដែលគាំទ្រដល់ក…

    DOI 10.62219/cjes.2026412