ការពិនិត្យមើលទំនាក់ទំនងរវាងភាពជាអ្នកដឹកនាំបរិវត្តកម្មរបស់នាយក ភាពជឿជាក់លើ សមត្ថភាពបង្រៀន និង ភាពបត់បែននៃបញ្ញារបស់គ្រូបង្រៀនកម្រិតមធ្យមសិក្សាចំណេះទូទៅ
The Examination of the Relationship between Principals' Transformational Leadership, Teaching Self-Efficacy, and Cognitive Flexibility in High Schools
សង្ខិតន័យ
ការសិក្សានេះបានពិនិត្យមើលទំនាក់ទំនងរវាងភាពជាអ្នកដឹកនាំបរិវត្តកម្មរបស់នាយក ភាពជឿជាក់លើសមត្ថភាពបង្រៀន និង ភាពបត់បែននៃបញ្ញារបស់គ្រូបង្រៀននៅវិទ្យាល័យ។ ក្នុងការសិក្សាប្រភេទឯកកាលិកា (cross-sectional study)នេះ ការជ្រើសរើសសំណាក(Sample)តាមបែបភាពងាយស្រួល(Convenience sample technique) ទៅលើគ្រូបង្រៀនបង្រៀននៅវិទ្យាល័យចំនួន២៨៧២នាក់ (បុរស = ៤៩% និង ស្ត្រី = ៥១%; អាយុមធ្យម = ៣៨.២៣ ឆ្នាំ និង SD = ៩.៣១)បទពិសោធបង្រៀនចន្លោះពី១ទៅ៤០ឆ្នាំ (M = ១៧.៨១; SD = ៩.៥៧) ពីវិទ្យាល័យចំនួន៣៩ ពីខេត្តចំនួន១១នៃប្រទេសកម្ពុជា បានឆ្លើយតបនឹងសំណួរស្ទង់មតិ ដែលកែសម្រួលល្បះវាស់វែងដើម សម្រាប់វាស់ភាពជាអ្នកដឹកនាំបរិវត្តកម្ម (ឥទ្ធិពលនៃភាពជាគំរូ ការលើកទឹកចិត្តឱ្យធ្វើតាម នវានុវត្តន៍ខាងផ្នែកបញ្ញា និង ការយកចិត្តទុកដាក់ជាបុគ្គល) ភាពជឿជាក់លើសមត្ថភាពបង្រៀន (ភាពជឿជាក់លើការប្រើយុទ្ធវិធីបង្រៀន ភាពជឿជាក់លើការគ្រប់គ្រងថ្នាក់រៀន និង ភាពជឿជាក់លើការនាំសិស្សរៀន) និង ភាពបត់បែននៃបញ្ញា (ភាពងាយបត់បែន)។ ការវិភាគលទ្ធផល ធ្វើឡើងដោយប្រើការវិភាគផ្ទៀងផ្ទាត់សមាសភាគ និង ការវិភាគសមីការទំនាក់ទំនងសម្ព័ន្ធភាព។ លទ្ធផលបង្ហាញថា ក្នុងចំណោមអថេររងនៃភាពដឹកនាំបរិវត្តកម្ម នវានុវត្តន៍ខាងផ្នែកបញ្ញា បានក្លាយជាអថេរព្យាករណ៍ដ៏រឹងមាំបំផុត ដោយមានឥទ្ធិពលវិជ្ជមានលើភាពជឿជាក់លើការប្រើយុទ្ធវិធីបង្រៀន ភាពជឿជាក់លើការគ្រប់គ្រងថ្នាក់រៀន ភាពជឿជាក់លើការនាំសិស្សរៀន និង ភាពបត់បែននៃបញ្ញា។ ផ្ទុយទៅវិញ ការយកចិត្តទុកដាក់ជាបុគ្គល មានឥទ្ធិពលលើអថេររងទាំងអស់នៃភាពជឿជាក់លើសមត្ថភាពបង្រៀន ប៉ុន្តែវាមិនមានឥទ្ធិពលដោយផ្ទាល់លើភាពបត់បែននៃបញ្ញាទេ។ ចំណែកឯ ឥទ្ធិពលនៃភាពជាគំរូ ពុំមានឥទ្ធិពលដោយផ្ទាល់លើភាពជឿជាក់លើការប្រើយុទ្ធវិធីបង្រៀន និង ភាពជឿជាក់លើការនៃសិស្សរៀន ខណៈពេល ការជំរុញទឹកចិត្តឱ្យធ្វើតាម បង្ហាញឥទ្ធិពលដោយផ្ទាល់មានកម្រិតទាបលើភាពជឿជាក់លើការគ្រប់គ្រងថ្នាក់រៀន និង ភាពជឿជាក់លើការនៃសិស្សរៀន ប៉ុន្តែ អថេររងទាំងពីរឥទ្ធិពលនៃភាពជាគំរូ និង ការជំរុញទឹកចិត្តឱ្យធ្វើតាមមានឥទ្ធិពលប្រយោលលើភាពបត់បែននៃបញ្ញាតាមរយៈអថេរចម្លងភាពជឿជាក់លើសមត្ថភាពបង្រៀន។ លើសពីនេះ អថេររងទាំងបីនៃភាពជឿជាក់លើសមត្ថភាពបង្រៀន បានព្យាករណ៍ភាពបត់បែននៃបញ្ញាផង និង បានបញ្ជាក់ពីតួនាទី អថេរចម្លងដ៏សំខាន់ផងដែរ។ លទ្ធផលទាំងនេះបង្ហាញថា ភាពជាអ្នកដឹកនាំបរិវត្តកម្ម បង្កើតឱ្យមានសមត្ថភាពសម្របខ្លួនផ្នែកបញ្ញារបស់គ្រូ ជាចម្បងតាមរយៈយន្តការផ្អែកលើភាពជឿជាក់លើសមត្ថភាពបង្រៀន មិនមែនត្រឹមតែឥទ្ធិពលដោយផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងដោយប្រយោលផងដែរ។ ការសិក្សានេះបានរួមចំណែកដល់ទ្រឹស្ដីកន្លងមក ដោយបញ្ជាក់ទំនាក់ទំនងរវាងភាពជាអ្នកដឹកនាំ និង ការគិតប្រកបដោយនវានុវត្តន៍របស់គ្រូ ព្រមទាំងផ្តល់ភស្តុតាងពីបរិបទអប់រំដែលមិនសូវត្រូវបានស្រាវជ្រាវផងដែរ។
Abstract
This study examined the relationships among transformational leadership, teaching self-efficacy, and teachers’ cognitive flexibility in high schools. In this cross-sectional study, a convenience sampling technique was used to select 2,872 teachers (male = 49% and female = 51%; mean age = 38.23 years, SD = 9.31) with teaching experience ranging from 1 to 40 years (M = 17.81; SD = 9.57) from 39 high schools across 11 provinces in Cambodia. Participants responded to a survey adapted from established instruments to measure transformational leadership (idealized influence, inspirational motivation, intellectual stimulation, and individualized consideration), teaching self-efficacy (efficacy for instructional strategies, classroom management, and student engagement), and cognitive flexibility (alternatives). The data was analyzed using confirmatory factor analysis and structure equation modelling. The SEM results revealed a differentiated pattern of effects across the dimensions of transformational leadership. Among these, intellectual stimulation emerged as the most robust predictor, exerting positive effects on efficacy for instructional strategies, classroom management, student engagement, and cognitive flexibility. In contrast, individualized consideration significantly predicted all dimensions of teaching self-efficacy but showed no direct effect on cognitive flexibility. Meanwhile, inspirational motivation and idealized influence demonstrated limited direct effects; however, both exerted significant indirect effects through teaching self-efficacy. Furthermore, all three dimensions of teaching self-efficacy significantly predicted cognitive flexibility, confirming its important mediating role. These findings suggest that transformational leadership enhances teachers’ cognitive adaptability primarily through efficacy-based mechanisms rather than direct effects alone. This study contributes to the existing literature by clarifying the relationships between leadership and teachers’ innovative thinking and by providing empirical evidence from an under-researched educational context.
ពាក្យគន្លឹះ
- ភាពជាអ្នកដឹកនាំបរិវត្តកម្ម ភាពជឿជាក់លើសមត្ថភាពបង្រៀន ភាពបត់បែននៃបញ្ញា គ្រូបង្រៀននៅវិទ្យាល័យ
Keywords
- transformational leadership; teaching self-efficacy; cognitive flexibility; high school teachers