ការស្រាវជ្រាវបឋមស្ដីអំពីទម្លាប់នៃការប្រើប្រាស់ទូរស័ព្ទ និងការពិនិត្យអំពីឥទ្ធិពលនៃទំនោរទៅរកការញៀនទូរស័ព្ទទៅលើលទ្ធផលការសិក្សា សុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់សិស្សវិទ្យាល័យ
A Preliminary Study on Smartphone Usage Habits and the Impact of Smartphone Addiction Proneness on Academic Performance, Mental, and Physical Health of High School Students
សង្ខិតន័យ
ការប្រើប្រាស់ទូរស័ព្ទនៅក្នុងសាលាបានក្លាយជាកង្វល់ចម្បងក្នុងវិស័យអប់រំនៅកម្ពុជា។ ការសិក្សាជាច្រើននៅក្នុង បរិបទបរទេសបានបង្ហាញអំពីឥទ្ធិពលរបស់ទូរស័ព្ទទៅលើលទ្ធផលនៃការសិក្សា និងសុខុមាលភាពរបស់សិស្សានុសិស្ស ក៏ប៉ុន្តែការសិក្សាជាលក្ខណៈវិទ្យាសាស្រ្ដក្នុងបរិបទកម្ពុជានៅមានតិតតួចនៅឡើយ។ ការស្រាវជ្រាវនេះមានគោលបំណង សិក្សាអំពីឥទ្ធិពលនៃទំនោរទៅរកការញៀនទូរស័ព្ទទៅលើលទ្ធផលនៃការសិក្សា ភាពតានតឹងផ្លូវចិត្ត និងផលប៉ះពាល់ខាង ផ្លូវកាយរបស់សិស្សវិទ្យាល័យនៅកម្ពុជា។ ការសិក្សានេះបានប្រើប្រាស់វិធីសាស្រ្ដស្រាវជ្រាវបែបបរិមាណ និងប្រើប្រាស់ វិធីសាស្រ្ដប្រមូលទិន្នន័យតាមបែបងាយស្រួល និងបែបណែនាំបន្ត។ ការស្រាវជ្រាវនេះមានអ្នកចូលរួមសរុបចំនួន ១២៩ នាក់ មកពីខេត្តមួយក្នុងប្រទេសកម្ពុជា។ ការស្រាវជ្រាវនេះបានប្រើប្រាស់នូវ ស្ថិតិពណ៌នា ការវិភាគសម្ព័ន្ធភាព និងការវិភាគព្យាករណ៍ តាមរយៈកម្មវិធីស្ថិតិ SPSS ជំនាន់ទី 27 ដើម្បីវិភាគទិន្នន័យឆ្លើយសំណួរស្រាវជ្រាវ។ តាមរយៈលទ្ធផលនៃការវិភាគសម្ព័ន្ធភាពបានបង្ហាញឱ្យឃើញថា ទំនោរទៅរកការញៀនទូរស័ព្ទមានទំនាក់ទំនងជាវិជ្ជមាន ផ្នែកស្ថិតិជាមួយភាពតានតឹងផ្លូវចិត្ត និងបញ្ហាសុខភាពរាងកាយ ប៉ុន្តែមិនមានទំនាក់ទំនងខាងស្ថិតិជាមួយលទ្ធផលនៃ ការសិក្សានោះទេ។ ដោយឡែកការវិភាគព្យាករណ៍បានបញ្ជាក់ថា ទំនោរទៅរកការញៀនទូរស័ព្ទគឺជាកត្តាមួយដែល ជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការកើនឡើងនៃភាពតានតឹងផ្លូវចិត្ត (β = 0.296) និងបញ្ហាសុខភាពរាងកាយ (ដូចជា បញ្ហាភ្នែក ការរំខានដំណេក និងការថយចុះសមត្ថភាពចងចាំ) (β = 0.182) ក៏ប៉ុន្តែវាមិនមែនជាកត្តាដែលជះឥទ្ធិពល ដល់លទ្ធផលសិក្សានោះ ឡើយ។ ការរកឃើញនេះផ្ដល់ជាមូលដ្ឋានគ្រឹះ សម្រាប់មាតាបិតា និងសាលារៀនក្នុងការរៀបចំ យុទ្ធសាស្ត្រគ្រប់គ្រងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីលើកកម្ពស់សុខុមាលភាពរបស់សិស្សានុសិស្ស។
Abstract
Smartphone usage in schools has become a primary concern within the Cambodian educational sector. While numerous international studies have highlighted the impact of smartphones on students' academic performance and well-being, scientific research within the Cambodian context remains limited. This study aims to investigate the influence of smartphone addiction proneness on academic achievement, psychological stress, and physical health among high school students in Cambodia. Employing a quantitative research methodology, data were collected through convenience and snowball sampling techniques. The study involved a total of 129 participants from a province in Cambodia. Data analysis was conducted using descriptive statistics, correlation analysis, and simple regression analysis via SPSS version 27. The correlation results indicate that smartphone addiction proneness has a statistically significant positive relationship with psychological stress and physical health issues; however, no significant correlation was found with academic achievement. Furthermore, regression analysis confirmed that smartphone addiction proneness is a significant predictor of increased psychological stress (β = 0.296) and physical health problems—such as eye strain, sleep disturbance, and memory decline (β = 0.182). Notably, it was not a significant factor affecting academic performance. These findings provide a foundation for parents and schools to develop technology management strategies to enhance student well-being.
ពាក្យគន្លឹះ
- ការញៀនទូរស័ព្ទ សុខភាពផ្លូវចិត្ត សុខភាពផ្លូវកាយ លទ្ធផលនៃលារសិក្សា សិស្សវិទ្យាល័យនៅកម្ពុជា
Keywords
- Smartphone addiction; Mental health; Physical health; Academic achievement; High school students in Cambodia