Students’ Perception on the Implementation of Pedagogical Practicum during Student Teachers’ Fourth Year of Training: A Case Study at Teuk Laak High School and Chea Sim Samaki High School, Phnom Penh
ការយល់ឃើញរបស់សិស្សទៅលើការអនុវត្តកម្មសិក្សាគរុកោសល្យ របស់កម្មសិក្សាការី-ការិនី ឆ្នាំទី៤៖ ករណីសិក្សា វិទ្យាល័យទឹកល្អក់ និង វិទ្យាល័យជាស៊ីមសាមគ្គី រាជធានីភ្នំពេញ
Abstract
This study aimed to explore students’ perceptions of the student teacher practicum during the fourth year of the teacher education college. The research used mixed methods with a sample size of 166 students selected using the Yamane (1967) formula at Tuek Laak High School and Chea Sim Samaki High School, who were in grades 7 and 8. Data were collected by means of a student survey using a 5-point Likert scale for quantitative data and a semi-structured interview for qualitative data. Quantitative data was analyzed using IBM SPSS Statistics (2022) to see Mean, SD, and t-test and then extract the qualitative data from the interviews and analyze them according to the situational context. The results showed that students had generally positive perceptions of the student teacher practicum, such as believing that the student teachers were knowledgeable, had a good attitude and calm, applied a wide range of teaching and learning methods, and managed the classroom effectively. However, some students also expressed some negative perceptions, noting that the student teacher practicum had limited teaching experience and did not fully understand the overall learning context of the students.
សង្ខិតន័យ
ការសិក្សានេះមានគោលបំណង គឺដើម្បីស្វែងយល់ការយល់ឃើញរបស់សិស្សចំពោះការចុះកម្មសិក្សា គរុកោសល្យក្នុងអំឡុងពេលឆ្នាំទី៤ នៃកម្មសិក្សាការី-ការិនីនៃវិទ្យាស្ថានបណ្តុះបណ្តាលគ្រូ។ ការស្រាវជ្រាវប្រើវិធីសាស្រ្ត ចម្រុះ (mixed methods) ជាមួយទំហំគំរូ ១៦៦ នាក់ ដែលបានជ្រើសរើសដោយប្រើរូបមន្ត Yamane (1967) នៅវិទ្យាល័យទឹកល្អក់ និងវិទ្យាល័យជាស៊ីម សាមគ្គី មានសិស្សថ្នាក់ទី៧ និងថ្នាក់ទី៨។ ការប្រមូលទិន្នន័យបរិមាណវិស័យ គឺប្រើកម្រងសំណួរស្ទង់មតិសិស្សមាត្រដ្ឋាន Likert 5កម្រិត និងទិន្នន័យគុណវិស័យប្រើប្រាស់ការសម្ភាសបែបពាក់កណ្តាលរចនាសម្ព័ន្ធ (semi-structured interview)។ ទិន្នន័យបរិមាណវិស័យ ពីការស្ទង់មតិបានវិភាគ ដោយប្រើកម្មវិធី IBM SPSS Statistics (2022) លើមធ្យម គម្លាតស្តង់ដារ និង t-test ចំណែកទិន្នន័យគុណវិស័យ ពីការសម្ភាសត្រូវបានវិភាគដោយយោងទៅតាមបរិបទស្ថានភាព។ លទ្ធផលបង្ហាញថា សិស្សមានការយល់ឃើញ វិជ្ជមានទូទៅចំពោះកម្មសិក្សាគរុកោសល្យរបស់កម្មសិក្សាការី-ការិនី ដូចជាការជឿថា គ្រូបណ្តុះបណ្តាលមានចំណេះដឹងល្អ មានអាកប្បកិរិយាសមរម្យ និងស្ងប់ស្ងាត់ អនុវត្តវិធីសាស្រ្តបង្រៀន និងរៀនយ៉ាងទូលំទូលាយ និងគ្រប់គ្រងថ្នាក់ បានមានប្រសិទ្ធភាព។ ទោះបីជាយ៉ាងណា សិស្សមួយចំនួនក៏បានបង្ហាញការយល់ឃើញអវិជ្ជមានមួយចំនួនផង ដោយសម្គាល់ថា កម្មសិក្សាការី-ការិនីមានបទពិសោធន៍បង្រៀនកំណត់ និងមិនទាន់យល់ដឹងពេញលេញអំពីបរិបទ សិក្សារបស់សិស្សទាំងមូល។
Keywords
- Perception
- Pedagogical Practicum
- Student Teacher Practicum
ពាក្យគន្លឹះ
- ការយល់ឃើញ កម្មសិក្សាគរុកោសល្យ កម្មសិក្សាការី ការិនី