The Effectiveness of Incorporating Concept Map into Inquiry Based Learning to Improve Student Learning Outcome: A Case Study of Physic Subjects in Grade 8
ប្រសិទ្ធភាពនៃការដាក់បញ្ចូលយុទ្ធវិធីផែនទីបញ្ញត្តិក្នុងវិធីសាស្ដ្របង្រៀននិងរៀនតាមបែបរិះរក ដើម្បីបង្កើនលទ្ធផលសិក្សារបស់សិស្ស៖ ករណីសិក្សាលើមុខវិជ្ជារូបវិទ្យា ថ្នាក់ទី៨
Abstract
The implementation of teaching and learning methods combined with the strategy of transferring knowledge to students is necessary and very important nowadays. In the 21st century, there are many modern teachings and learning methods within a variety of strategies that support these teaching and learning methods. Despite the implementation of many modern methods and strategies, some students still do not get satisfied results. So, this research was conducted to evaluate students study results and find out the interests of students after implementing Concept Map combined with Inquiry Based-Learning (IBL) in the classroom. This study uses a case-by-case research approach, in which there are two steps to find out the results of the study and samples were selected via a purposive sampling method from two classes of 8th grade with 20 students in 8C1 using the Concept Map combined with IBL (IBL + CM) and 20 students in the 8th grade B1 using IBL without Concept Map. Data collection tools include pre-test post-tests and questionnaires to survey students' perception with strengths and weaknesses after implementing CM. Data was analyzed using SPSS 22 to find the mean and standard level of pre-test and post-test to find the difference between them using Wilcoxon signed rank test. Also, a comparison of post-teaching test results showed that the grade point average of IBL + CM (Mean = 15.3) was higher than the grade point average of IBL (Mean = 11.5), with p <0.001. The results of the survey also showed that the integrated Concept Map in IBL improved students’ creativity critical thinking. From these results, the Concept Map strategy in IBL not only enhanced students' learning outcomes, but also built students creativity critical thinking.
សង្ខិតន័យ
ការអនុវត្តវិធីសាស្ត្របង្រៀន និងរៀន រួមបញ្ចូលជាមួយយុទ្ធវិធីក្នុងការផ្ទេរចំណេះដឹងដល់សិស្ស វាជារឿងចាំបាច់ ហើយមានសារៈសំខាន់ខ្លាំងណាស់ក្នុងពេលបច្ចុប្បន្ន។ ក្នុងសតវត្សរ៍ទី២១នេះ យើងសង្កេតឃើញថា មានវិធីសាស្ត្របង្រៀន និងរៀនថ្មីៗជាច្រើន ក៏ដូចជាយុទ្ធវិធីសម្បូរបែបដែលគាំទ្រដល់ការបង្រៀន និងរៀន។ ទោះជាមានការអនុវត្តវិធីសាស្ត្រថ្មីៗ និងយុទ្ធវិធីជាច្រើនក៏ដោយ សិស្សមួយចំនួននៅតែមិនទាន់ទទួលបានលទ្ធផលសិក្សាជាទីគាប់ចិត្តនៅឡើយ ដូច្នេះទើបការស្រាវជ្រាវនេះបានធ្វើឡើងដើម្បីវាយតម្លៃលទ្ធផលសិក្សា និងឈ្វេងយល់ពីចំណាប់អារម្មណ៍របស់សិស្សបន្ទាប់ពីអនុវត្តផែនទីបញ្ញត្តិនៅក្នុងវិធីសាស្ត្របង្រៀន និងរៀនតាមបែបរិះរក។ ការសិក្សានេះបានប្រើប្រាស់វិធីសាស្រ្ដស្រាវជ្រាវតាមករីណសិក្សាដែលក្នុងនេះមានពីរជំហានក្នុងការស្វែងរកលទ្ធផលរបស់ការសិក្សា។ សំណាកត្រូវបានជ្រើសរើសតាមគោលបំណង(Purposive sampling method)ចេញពីថ្នាក់ទី៨ ចំនួន២ ថ្នាក់ ដោយថ្នាក់ទី ៨C១ មានចំនួន ២០ នាក់ ប្រើវិធីសាស្ដ្របង្រៀនបែបរិះរកមានដាក់បញ្ចូលយុទ្ធវិធីផែនទីបញ្ញត្តិ(IBL+CM)និងថ្នាក់ទី៨ B១ មានចំនួន ២០នាក់ប្រើវិធីសាស្ដ្របង្រៀនបែបរិះរក (IBL)។ ចំពោះឧបករណ៍ប្រមូលទិន្នន័យមានដូចជា បុរេតេស្ត តេស្តបញ្ចប់ និងកម្រងសំណួរស្ទង់មតិចំណាប់អារម្មណ៍របស់សិស្សលើចំណុចខ្លាំង និងចំណុចខ្សោយនៅពេលអនុវត្តផែនទីបញ្ញត្តិ។ ទិន្នន័យត្រូវបានវិភាគនៅក្នុងកម្មវិធី SPSS ២២ ដើម្បីរកពិន្ទុជាមធ្យមនៃ បុរេតេស្ដ និងតេស្ដបញ្ចប់ និងរកកម្រិតនៃភាពខុសគ្នារវាងបុរេតេស្ដ និងតេស្ដបញ្ចប់ដោយប្រើ Wilcoxon signed rank test ។ ការប្រៀបធៀបលទ្ធផលតេស្ដបញ្ចប់ក្រោយការបង្រៀនបង្ហាញថា ក្រុមសិក្សាដែលបានបង្រៀនដោយវិធីសាស្ដ្រ (IBL+CM) មានពិន្ទុមធ្យម Mean=១៥.៣ ខ្ពស់ជាងក្រុមធៀប (IBL)ដែលមានពិន្ទុមធ្យម Mean=១១.៥ ដោយតម្លៃ p ទទួលបានតូចជាង 0.00១ (p<0.00១)។ លទ្ធផលពីការស្ទង់មតិសិស្សក៏បានបង្ហាញផងដែរថា យុទ្ធវិធីផែនទីបញ្ញត្តិធ្វើឱ្យសិស្សមានភាពច្នៃប្រឌិត និងបង្កើនការគិតរបស់សិស្ស។ លទ្ធផលនៃការស្រាវជ្រាវនេះអាចសន្និដ្ឋានថា ការដាក់បញ្ចូលយុទ្ធវិធីផែនទីបញ្ញត្តិទៅក្នុងវិធីសាស្រ្តបង្រៀន និងរៀនតាមបែបរិះរកមិនត្រឹមតែបង្កើនលទ្ធផលសិក្សារបស់សិស្សតែប៉ុណ្ណោះទេ ព្រមទាំងធ្វើឱ្យសិស្សមានភាពច្នៃប្រឌិត និងការគិតស៊ីជម្រៅ។
Keywords
- Concept map
- Inquiry Based Learning
- effectiveness and Physics
ពាក្យគន្លឹះ
- ផែនទីបញ្ញត្តិ វិធីសាស្ដ្របង្រៀននិងរៀនតាមបែបរិះរក ប្រសិទ្ធភាព រូបវិទ្យា