A Comparative Study of School-Level Practices in High- and Low-Performing Schools in Cambodia: Evidence from SEA-PLM and PISA
ការសិក្សាប្រៀបធៀបការអនុវត្តនៅកម្រិតសាលារៀនរវាងសាលាដែលមានលទ្ធផលសិក្សាខ្ពស់ និងទាបនៅកម្ពុជា៖ ភស្តុតាងពីតេស្តរង្វាយតម្លៃលទ្ធផលសិក្សា SEA-PLM និង PISA
Abstract
Cambodia has implemented curriculum and assessment reforms to support competency-based education (CBE), yet student learning outcomes remain uneven across schools. Evidence from regional and international assessments highlights substantial variation in school performance, pointing to the need to better understand how school-level practices shape learning. This study examined differences between high- and low-performing primary and lower secondary schools in Cambodia, drawing on evidence linked to SEA-PLM and PISA participation The study adopted a qualitative research design, using semi-structured interviews and focus group discussions with school leaders, teachers, students, and education officials, complemented by document review. Sixteen schools were purposively selected to represent low- and high- performing schools based on SEA-PLM and PISA results. Data were analyzed thematically to explore how leadership, curriculum implementation, teaching practices, assessment, and school climate were enacted in practice. Findings indicate that instructional leadership and assessment practices are the most critical factors differentiating high- and low-performing schools. High-performing schools demonstrated strong instructional leadership, coherent interpretation of the curriculum, student-centered teaching, and systematic use of formative assessment to guide instruction. These practices were supported by positive school climates characterized by high expectations, collaboration, and parental engagement. In contrast, low-performing schools emphasized administrative compliance, content coverage, rote teaching, and episodic summative assessment, limiting the use of assessment to support learning. The study concludes that improving learning outcomes in Cambodia requires coherent alignment across leadership, curriculum, pedagogy, assessment, and school climate. Policy implications include strengthening instructional leadership, institutionalizing formative assessment into classroom assessment, enhancing teacher assessment literacy, and using SEA-PLM and PISA as tools for system learning rather than punitive accountability.
សង្ខិតន័យ
ប្រទេសកម្ពុជាបានអនុវត្តកំណែទម្រង់កម្មវិធីសិក្សា និងប្រព័ន្ធវាយតម្លៃការសិក្សារបស់សិស្ស ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរទៅកាន់ការអប់រំផ្អែកលើសមត្ថភាព (Competency-Based Education: CBE)។ ប៉ុន្តែ ទោះបីជាមានកំណែទម្រង់ជាបន្តបន្ទាប់ក៏ដោយ លទ្ធផលសិក្សារបស់សិស្សនៅតែបង្ហាញពីភាពខុសគ្នាគួរឱ្យកត់សម្គាល់រវាងសាលារៀនមួយទៅសាលារៀនមួយទៀត ដែលគម្លាតនេះឆ្លុះបញ្ចាំងពីភាពមិនស្មើគ្នា នៃគុណភាពនៃការអនុវត្តកម្មវិធីសិក្សា ការបង្រៀន និងការវាយតម្លៃការសិក្សារបស់សិស្ស។។ ភស្តុតាងពីការវាយតម្លៃកម្រិតតំបន់ និងអន្តរជាតិបានបង្ហាញពីភាពខុសគ្នា នៃ លទ្ធផលសិក្សាតាមសាលារៀន ដែលបង្ហាញពីភាពចាំបាច់ក្នុងការស្វែងយល់ឱ្យកាន់តែស៊ីជម្រៅ អំពីរបៀបដែលការអនុវត្តនៅកម្រិតសាលារៀនមានឥទ្ធិពលលើការរៀនសូត្ររបស់សិស្ស។ ការសិក្សានេះមានគោលបំណងពិនិត្យប្រៀបធៀប ភាពខុសគ្នារវាងសាលាបឋមសិក្សា និងសាលាមធ្យមសិក្សាបឋមភូមិ ដែលមានលទ្ធផលសិក្សាខ្ពស់ និងទាបនៅកម្ពុជា ដោយផ្អែកលើភស្តុតាងពីការចូលរួមក្នុងកម្មវិធីតេស្តតំបន់ SEA-PLM និងកម្មវិធីតេស្តអន្តរជាតិ PISA។ ការសិក្សានេះបានប្រើវិធីសាស្ត្រស្រាវជ្រាវបែបគុណវិស័យ ដោយប្រមូលទិន្នន័យតាមរយៈការសម្ភាស និងការពិភាក្សាជាក្រុម ជាមួយនាយកសាលា គ្រូបង្រៀន សិស្ស និងមន្ត្រីអប់រំ ព្រមទាំងការពិនិត្យឯកសារពាក់ព័ន្ធ។ សាលារៀនចំនួន ១៦ ត្រូវបានជ្រើសរើសដោយចេតនា ដើម្បីតំណាងឱ្យសាលាដែលមានលទ្ធផលសិក្សាខ្ពស់ និងទាប ដោយផ្អែកលើលទ្ធផលសិក្សារបស់សិស្សនៃកម្មវិធីតេស្ត SEA-PLM និងកម្មវិធីតេស្ត PISA។ ទិន្នន័យត្រូវបានវិភាគតាមប្រធានបទ (Thematic Analysis) ដើម្បីស្វែងយល់ពីរបៀបដែលភាពជាអ្នកដឹកនាំ ការអនុវត្តកម្មវិធីសិក្សា ការបង្រៀន ការវាយតម្លៃ និងបរិយាកាសសាលារៀន ត្រូវបានអនុវត្តជាក់ស្តែង។ លទ្ធផលស្រាវជ្រាវបង្ហាញថា ភាពជាអ្នកដឹកនាំផ្នែកបង្រៀន (Instructional Leadership) និង ការអនុវត្តការវាយតម្លៃការសិក្សា គឺជាកត្តាសំខាន់បំផុតដែលបែងចែករវាងសាលាដែលមានលទ្ធផលសិក្សាខ្ពស់ និងសាលាដែលមានលទ្ធផលសិក្សាទាប។ សាលាដែលមានលទ្ធផលខ្ពស់បានបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកបង្រៀនដ៏រឹងមាំ ការបកស្រាយ និងអនុវត្តកម្មវិធីសិក្សាប្រកបដោយភាពស៊ីសង្វាក់ ការបង្រៀនផ្តោតលើសិស្សជាស្នូល និងការប្រើប្រាស់ការវាយតម្លៃដើម្បីការរៀន (Formative Assessment) ជាប្រព័ន្ធ ដើម្បីកែលម្អការបង្រៀន។ ការអនុវត្តទាំងនេះត្រូវបានគាំទ្រដោយបរិយាកាសសាលារៀនវិជ្ជមាន ដែលមានការរំពឹងទុកខ្ពស់ចំពោះសិស្ស កិច្ចសហការរវាងគ្រូបង្រៀន និងការចូលរួមយ៉ាងសកម្មពីមាតាបិតា និងសហគមន៍។ ផ្ទុយទៅវិញ សាលាដែលមានលទ្ធផលសិក្សាទាប ផ្តោតជាចម្បងលើការអនុវត្ត ការងាររដ្ឋបាល ការបង្រៀនឱ្យគ្រប់មាតិកាកម្មវិធីសិក្សា ការបង្រៀនបែបចងចាំ (Rote Teaching) និងការវាយតម្លៃសរុប (Summative Assessment) ដែលបណ្តាលឱ្យការវាយតម្លៃការសិក្សាមិនត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ដើម្បីគាំទ្រការរៀនសូត្ររបស់សិស្ស។ ការសិក្សានេះសន្និដ្ឋានថា ការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សនៅកម្ពុជាតម្រូវឱ្យមានការបន្ស៊ីគ្នាប្រកបដោយសង្គតិភាពរវាងភាពជាអ្នកដឹកនាំ កម្មវិធីសិក្សា វិធីសាស្ត្របង្រៀន ការវាយតម្លៃការសិក្សាតាមថ្នាក់រៀន និងបរិយាកាសសាលារៀន។ ជាផ្នែកនៃគោលនយោបាយ ការកែទម្រង់គួរផ្តោតលើការពង្រឹងភាពជាអ្នកដឹកនាំផ្នែកបង្រៀន ការដាក់បញ្ចូលការវាយតម្លៃដើម្បីការរៀនជាប្រព័ន្ធក្នុងការអនុវត្តប្រចាំថ្ងៃ ជាពិសេសជាផ្នែកនៃប្រព័ន្ធរង្វាយតម្លៃការសិក្សារបស់សិស្សតាមសាលារៀន ការលើកកម្ពស់ចំណេះដឹង និងសមត្ថភាពរបស់គ្រូបង្រៀនក្នុងការវាយតម្លៃការសិក្សា និងការប្រើប្រាស់លទ្ធផលពីកម្មវិធី SEA-PLM និង PISA ជាឧបករណ៍សម្រាប់ការរៀន និងការកែលម្អប្រព័ន្ធអប់រំទាំងមូល។
Keywords
- student learning assessment
- student learning outcomes
- education quality
- teaching and learning
ពាក្យគន្លឹះ
- រង្វាយតម្លៃការសិក្សារបស់សិស្ស
- លទ្ធផលសិក្សារបស់សិស្ស
- ការរៀននិងបង្រៀន
- បរិយាកាសសាលារៀន