Ministry of Education, Youth and Sport

Directorate-General for Higher Education

Department of Research and Innovation

CJES

Cambodian Journal of Education and STEM

Open access research in education and STEM from Cambodia and the region

Research articleVol 4, No 1 · 202625 August 2026

Evaluation of Tropical Japonica Rice Genotypes Performance Under Rainfed Lowland Rice Ecosystem

ការវាយតម្លៃសម្ដែងកម្មនៃឯកត្តៈស្រូវចាប៉ូនីកាត្រូពិកក្នុងលក្ខខណ្ឌក្សេត្របរិស្ថានស្រែទំនាបរំពឹងទឹកភ្លៀង

Abstract

Japonica rice (Oryza sativa subsp. japonica) is recognized for its high economic value compared to Indica rice (Oryza sativa subsp. indica). It is generally cultivated mostly in the temperate and subtropical zones; later tropical japonica rice was developed by crossing between Japonica and Indica to obtain varieties with similar grain quality to japonica and well-grown in tropical zones. In this study, we evaluated 100 tropical japonica genotypes alongside 30 indica genotypes, and a temperate japonica variety (Nipponbare) using 10 genotypes as a check (5 tropical japonica, and 5 local indica). Field experiments were conducted using a five-block Augmented Randomized Complete Block Design (Augmented-RCBD) from June to December 2022, followed by rice quality test from March to August 2023 at the Cambodian Agricultural Research and Development Institute (CARDI). Results showed that a group of tropical japonica genotypes, on average, flowered in 73 days after sowing, and yielded 363 g/m2, a group of indica genotypes flowered in 79 days and yielded 517 g/m2 whereas Nipponbare flowered in 55 days and yielded 137 g/m2. The average yield of all the tropical japonica genotypes was consistent with that of the tropical japonica checks at 347 g/m2. Among the tested tropical japonica genotypes, 33 genotypes performed relatively well in rainfed lowland ecosystem, with average milled grain size (5.2 mm in length and 2.4 mm in width), and amylose content ranging from 11% to 17%, resembling temperate japonica characteristics. Moreover, five genotypes (J12, J38, J49, J59, and J75) exhibited yields exceeding 450 g/m2 which are like Phka Rumduol (470 g/m2). These 33 tropical japonica genotypes preliminary selected by this study will be used for further evaluation by rice breeders of CARDI.

សង្ខិតន័យ

ស្រូវចាប៉ូនីកា (Oryza sativa subsp. japonica) ត្រូវបានគេទទួលស្គាល់ថាមានតម្លៃសេដ្ឋកិច្ចខ្ពស់ បើប្រៀបធៀបទៅនឹងស្រូវអាំងឌីកា (Oryza sativa subsp. indica)។ ជាទូទៅ ក្រុមស្រូវប្រភេទនេះត្រូវបានដាំដុះភាគច្រើននៅតំបន់ត្រជាក់ និងត្រជាក់បង្គួរ។ ក្រោយមកស្រូវចាប៉ូនីកាត្រូពិក ត្រូវបានអភិវឌ្ឍដោយប្រើប្រាស់ស្រូវចាប៉ូនីកាបង្កាត់ជាមួយអាំងឌីកា ដើម្បីស្វែងរកប្រភេទពូជដែលមានគុណភាពអង្ករប្រហាក់ប្រហែលនឹងស្រូវចាប៉ូនីកា ហើយអាចដុះលូតលាស់ផ្តល់ទិន្នផលបានល្អនៅតំបន់ត្រូពិក។ ក្នុងការសិក្សានេះ យើងបានវាយតម្លៃលើឯកត្តៈស្រូវចាប៉ូនីកាត្រូពិកចំនួន ១០០ ជាមួយនឹងឯកត្តៈស្រូវអាំងឌីកា ចំនួន ៣០ និងពូជស្រូវចាប៉ូនីកាតំបន់ត្រជាក់ចំនួន ១ពូជ (Nipponbare) ដោយប្រើប្រាស់កសិណចំនួន ១០ពូជ (៥ ជាពូជស្រូវចាប៉ូនីកាត្រូពិក និង ៥ ទៀតជាពូជស្រូវអាំងឌីកាក្នុងស្រុក)។ ការពិសោធនៅទីវាលបានអនុវត្ដដោយប្រើប្រាស់ប្លង់កសិណវិភាគតាមប្លុកចាប់ឆ្នោតពេញលេញ (Augmented-RCBD) ដែលមានចំនួន ៥ប្លុក ចាប់ពីខែមិថុនាដល់ធ្នូ ឆ្នាំ២០២២ និងការតេស្តគុណភាពអង្ករចាប់ពីខែមីនា ដល់សីហា ឆ្នាំ២០២៣ នៅ វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា។ លទ្ធផលស្រាវជ្រាវបានរកឃើញថាក្រុមឯកត្តៈស្រូវចាប៉ូនីកាត្រូពិកបានចេញផ្កា៥០% ជាមធ្យម ៧៣ថ្ងៃ ក្រោយសាប និងផ្តល់ទិន្នផលជាមធ្យម ៣៦៣ក្រាម/ម៉ែត្រការ៉េ (ក្រាម/ម២) ឯកត្តៈស្រូវអាំងឌីកាចេញផ្កា៥០% ជាមធ្យម ៧៩ថ្ងៃ និងផ្តល់ទិន្នផលជាមធ្យម ៥១៧ក្រាម/ម២ ខណៈដែលពូជ Nipponbare បានចេញផ្កា៥០% នៅ ៥៥ថ្ងៃ និងផ្តល់ទិន្នផលត្រឹមតែ ១៣៧ក្រាម/ម២។ ទិន្នផលជាមធ្យមរបស់ក្រុមឯកត្តៈចាប៉ូនីកាត្រូពិក មានតម្លៃប្រហាក់ប្រហែលទៅនឹងទិន្នផលពូជកសិណចាប៉ូនីកាត្រូពិកគឺ ៣៤៧ក្រាម/ម២។ លទ្ធផលក៏បង្ហាញផងដែរថា ឯកត្តៈស្រូវចាប៉ូនីកាត្រូពិកចំនួន ៣៣ មានសម្តែងកម្មល្អក្នុងលក្ខខណ្ឌដាំដុះក្សេត្របរិស្ថានស្រែទំនាបរំពឹងទឹកភ្លៀង ព្រមទាំងមានសណ្ឋានគ្រាប់អង្ករជាមធ្យម (បណ្តោយ ៥,២មិល្លីម៉ែត្រ និងបន្ទារ ២,៤មិល្លីម៉ែត្រ) និងបរិមាណអាមីឡូស (១១% ទៅ ១៧%) ដែលប្រហាក់ប្រហែលទៅនឹងស្រូវចាប៉ូនីកាតំបន់ត្រជាក់។ លើសពីនេះក្នុងនោះមានឯកត្តៈស្រូវចាប៉ូនីកាត្រូពិកចំនួន ៥ (J12, J38J J49, J59 និង J75) បានផ្តល់ទិន្នផលខ្ពស់ជាង ៤៥០ក្រាម/ម២ ប្រហាក់ប្រហែលទៅនឹងពូជផ្ការំដួល (៤៧០ក្រាម/ម២)។ ឯកត្តៈស្រូវចាប៉ូនីកាត្រូពិកទាំង ៣៣ នេះត្រូវបានជ្រើសរើសជាបឋមដោយការសិក្សានេះសម្រាប់យកទៅធ្វើពិសោធន៍វាយតម្លៃជ្រើសរើសជាបន្តបន្ទាប់ទៀតដោយរុក្ខជម្រើសវិទូនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា។